(ភ្នំពេញ)៖ នាយកដ្ឋានកណ្ដាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហោះនូវភាពបុគ្គលជនបរទេសម្នាក់ ដែលជាជនជាតិបង់ក្លាដែស ហើយភ្ជាប់ជាមួយសារប្រកាសស្វែងរកជាសាធារណៈ ខណៈមូលហេតុនៃការស្វែងរកនេះមិនត្រូវបានបញ្ជាក់ឲ្យដឹងនោះឡើយ។

ក្នុងករណីប្រជាពលរដ្ឋបានប្រទះឃើញ ឬមានព័ត៌មានអំពីទីតាំងជនបរទេសរូបនេះ (ភិនភាគដូចរូប) សូមផ្ដល់ព័ត៌មានបន្ទាន់មកលេខទូរស័ព្ទ៖ 031 601 2345, 097 876 6737, 010 432 720៕