(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តកំពត មានចំនួន៩៣ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់លើគណបក្សផ្សេងទាំងអស់។

បើតាមលោក ម៉ៅ ធនិន បានបញ្ជាក់ថា នៅក្នុងចំណោមឃុំសង្កាត់ទាំង៩៣ឃុំសង្កាត់ គឺគណបក្សប្រជាជនកម្ពុជាបានស៊ីដាច់ (ស៊ីស) អសនៈចំនួន៤ឃុំសង្កាត់ ហើយឃុំសង្កាត់ផ្សេងទៀតយើងឈ្នះអសនៈលើសលប់តែម្តង។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ត្រូវបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំនោះទេ។

ដោយឡែក ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោតនៅទូទាំងប្រទេស មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះឡើយ។ នេះបើតាមការឲ្យដឹងពី មន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News៕