(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានជាបន្ទាន់មួយ ក្នុងគោលបំណងអំពាវនាវដល់រាជរដ្ឋបាភិបាល និងប្រជាជនកម្ពុជាពង្រឹងស្មារតីចូលរួមក្នុងសកម្មភាពប្រយុទ្ធនឹងវីរុសកូវីដ១៩បំប្លែងថ្មី ទម្រង់ដែលតា (Delta variant) ឱ្យបានសកម្មខ្លាំងក្លាបំផុត។ នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាយឡាន (Li Ailan) បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា «យើងកំពុងប្រណាំងប្រជែងជាមួយវីរុសកូវីដ-១៩ បំប្លែងថ្មី៖ សូមធ្វើសកម្មភាពនៅថ្ងៃនេះ ដើម្បីកុំឱ្យស្ដាយក្រោយនៅថ្ងៃស្អែក»។

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់តំណាងអង្គការ WHO ប្រចាំនៅកម្ពុជា៖