(កំពង់ឆ្នាំង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ចាប់ពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះតទៅ កំណាត់ផ្លូវជាតិលេខ៥ថ្មី រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំងចាប់ ពីគីឡូម៉ែត្រ ៧៤+០០០ ដល់១១៥+០០០ ស្ថិតក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម+ធ្លាម្អម) ត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរណ៍ទាំងសងខាង។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដែលបណ្តាញ Fresh News ទទួលបាន៕

សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖