(ភ្នំពេញ)៖ ក្រុមហ៊ុន Epson បានបង្កើននូវភាពទាក់ទាញចំពោះទីផ្សារម៉ាស៊ីនព្រីននៅពាក់កណ្តាលឆ្នាំ២០២១នេះ ដោយចេញលក់ម៉ាស៊ីនព្រីន EcoTank ជាច្រើនម៉ាក ឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើការពីផ្ទះ និងការិយាល័យក្នុងបរិបទគន្លងថ្មី និងជាការបញ្ជាក់ឲ្យឃើញពីភាពឈានមុខគេក្នុងទីផ្សារ និងការទទួលបានចំណែកទីផ្សារ បន្ថែមទៀតពី ម៉ាស៊ីន Laser Printers ដែលជាច្ចេកវិទ្យាព្រីនដ៏ទំនើបដោយ មិនធ្វើឲ្យម៉ាស៊ីនក្តៅ ទោះបីព្រីនច្រើន យ៉ាងណាក៏ដោយ ថែមទាំងផ្តល់ជូននូវគុណតម្លៃ ដ៏ល្អបំផុត តាមរយៈឧបករណ៍សន្សំសំចៃថាមពល និងសន្សំពេលវេលាព្រីនដោយរលូន និងកាត់បន្ថយផល ប៉ះពាល់ ចំពោះបរិស្ថាន។

លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងក្រុមហ៊ុន Epson បានឱ្យដឹងថា ស្ថានភាពកូវីដ១៩ នៅតែបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សារអាយធីទាំងមូល។ បច្ចុប្បន្នរោងចក្រផលិតបន្ទះឈីប និងគ្រឿងបន្លាស់ជាច្រើនកំពុងជួបការលំបាកក្នុងការបំពេញតម្រូវការទីផ្សារ រោងចក្រខ្លះត្រូវកាត់បន្ថយសមត្ថភាពផលិត ឬផ្អាក ដំណើរការ ដើម្បីគ្រប់គ្រងការចម្លងមេរោគកូវីដ១៩ នៅក្នុងរោងចក្រ។

ការបន្ថែមផលប៉ះពាល់កូវីដ១៩ ទៅលើភស្តុភារអន្តរជាតិ និងកង្វះផលិតផល ក៏បានកើតឡើងដែរ។ ទន្ទឹមនឹងនេះតម្រូវការផលិតផលអាយធី បានកើនឡើងឆ្លើយតបទៅ នឹងការរីកលូតលាស់ នៃការធ្វើការពីផ្ទះ ក៏ដូចជាការសិក្សាផងដែរនោះ បានជំរុញឱ្យមានការចែកចាយឧបករណ៍បរិក្ខារកាន់តែច្រើននៅតាមតំបន់ផ្សេងៗគ្នា។

លោកបន្តថា វិស័យបោះពុម្ពបានបង្ហាញពីកំណើននៃការលក់ទាំងផ្នែកបរិមាណ និងតម្លៃជាពិសេសនៅក្នុងប្រភេទសហគ្រាសទាំងឡាយ។ ឧបករណ៍នៅក្នុងផ្នែកនេះមិនត្រឹមតែមានប្រសិទ្ធភាពប៉ុណ្ណោះទេថែមទាំងមានមុខងារច្រើនផងដែរ ដែលនេះបង្ហាញឱ្យឃើញយ៉ាងល្អឥតខ្ចោះនូវរបៀបធ្វើការពីផ្ទះ និងការិយាល័យកូនកាត់។ តម្រូវការនៃម៉ាស៊ីន Ink-tank printers បានកើនឡើងក្នុងអត្រាដូចគ្នានឹង Epson’s EcoTank ដែលគ្របដណ្តប់លើវិស័យនេះដែរ។

ដោយសារតែទីផ្សារម៉ាស៊ីនបោះពុម្ពបានកែសម្រួលយ៉ាងល្អ ជាពិសេសនៅក្នុងផ្នែក B2B Epson បានសម្រេចចិត្តណែនាំម៉ូឌែល EcoTank ថ្មីដើម្បីធ្វើឲ្យមានភាពចម្រុះគ្នា និងពង្រឹងទីផ្សារក្នុងប្រទេសថៃ។ ការចេញលក់ផលិតផលថ្មីនេះនឹងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ Epson ដើម្បីចាប់យកចំណែកទីផ្សារពីម៉ាស៊ីន ink-cartridge printers, laser printers និងសូម្បីតែម៉ាស៊ីនព្រីនខ្នាតតូច ព្រមទាំងបញ្ជាក់ពីភាពឈានមុខគេក្នុងទីផ្សាររបស់ Epson ផងដែរ។

ក្នុងពិធីសម្ពោធម៉ូឌែល EcoTank លោក Yunyong បានឲ្យដឹងថា Eco Tank បានចេញលក់ម៉ូឌែលថ្មីចំនួន ១៧ ក្នុងពេលតែមួយដើម្បីបង្កើនផលប័ត្រផលិតផលរបស់យើង។ ឥឡូវនេះ យើងមានម៉ាស៊ីនបោះពុម្ពដែលមានមុខងារតែមួយ និងមានមុខងារច្រើនចំនួន ២៩គ្រឿង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់។ ខណៈដែលម៉ូឌែលខ្លះត្រូវការតភ្ជាប់តាមខ្សែ ខ្លះទៀតតាមវ៉ាយហ្វាយបានយ៉ាងងាយស្រួល។ លើសពីនេះឧបករណ៍របស់យើងអាចផ្តល់នូវការបោះពុម្ពស-ខ្មៅ ការបោះពុម្ពពណ៌ និងការបោះពុម្ពរូបថតជាដើម។ ពួកវាក៏ជួយសម្រួលដល់ការបោះពុម្ពទ្វេដងដោយស្វ័យប្រវត្តិ ឧបករណ៍ខ្លះថែមទាំងអាចបោះពុម្ពប្រភេទ A3 ទៀតផង។

ម៉ូឌែលថ្មីទាំង ១៧នេះត្រូវបានបែងចែកជាបីក្រុម៖ ម៉ូឌែលម៉ាស៊ីនព្រីនខ្នាតតូចចំនួន ៨ សម្រាប់ប្រើនៅផ្ទះ។ ម៉ាស៊ីនបោះពុម្ពធំ ៧ សម្រាប់ការិយាល័យតូច ឬការិយាល័យនៅផ្ទះ និងម៉ូឌែលម៉ាស៊ីនបោះពុម្ពដែលមានដំណើរការខ្ពស់ចំនួន ២ សម្រាប់សាជីវកម្មដែលចង់បំពេញការងារបោះពុម្ពយ៉ាងច្រើនជាមួយនឹងល្បឿនលឿន និងគុណភាពខ្ពស់។

EcoTank L6460 និង L6490 ជាម៉ាស៊ីនបោះពុម្ព ៤ពណ៌ ដែលមានមុខងារច្រើន រចនាឡើងសម្រាប់ការបោះពុម្ព A4 ពួកវាមានទំហំតូច និងល្អឥតខ្ចោះសម្រាប់ប្រើប្រាស់នៅនាយកដ្ឋានផ្សេងៗនៃសហគ្រាសដែលត្រូវការបោះពុម្ពរហូតដល់ ២០០០ទំព័រក្នុងមួយខែ។ ម៉ូដែលទាំងពីរប្រើទឹកថ្នាំពណ៌ដែលធន់នឹងទឹក សម្រាប់ពណ៌រស់រវើក និងអក្សរច្បាស់។ ការបោះពុម្ពរបស់ពួកវាអាចប្រើបានយូរដោយមិនថមថយគុណភាព។

ទឹកថ្នាំបែបនេះមិនធ្វើឱ្យស្ទះក្បាលព្រីនទៀតផង។ ទឹកថ្នាំមួយឈុតៗ អាចបោះពុម្ពបានរហូតដល់ ៧៥០០ ទំព័រស-ខ្មៅ និង ៦០០០ ទំព័រកូល័រ។ ល្បឿនបោះពុម្ពរបស់ពួកវាក៏គួរឱ្យចាប់អារម្មណ៍ផងដែរ ដោយផ្តល់ជូននូវការបោះពុម្ពពណ៌ខ្មៅ និងសចំនួន ១៧អាយភីអឹម ឬការបោះពុម្ពពណ៌ ៩.៥ អាយភី។ ពេលវេលាបោះពុម្ពដំបូងរបស់ពួកវា (អេហ្វភីអូ) គឺ ៧ វិនាទីសម្រាប់សខ្មៅ និង ១១វិនាទីសម្រាប់ពណ៌។ បំពាក់ដោយថាសក្រដាស ២៥០ សន្លឹកពួកវាអាចបោះពុម្ពបានដោយមិនឈប់រយៈពេលយូរ។ ម៉ូឌែល L6490 ក៏បានមកដល់ទីផ្សារផងដែរជាមួយនឹងប្រព័ន្ធទូរសារដែលភ្ជាប់មកជាមួយ។

លោកបន្ថែមថា បច្ចុប្បន្ន សហគ្រាសធុនមធ្យម និងធំនៅតែជាទីផ្សារដ៏ចម្បងរបស់ម៉ាស៊ីនព្រីន និងម៉ាស៊ីនថតចម្លង។ នៅក្នុងទីផ្សារនេះ EcoTank L6460 និង L6490 នឹងប្រកួតប្រជែងជាមួយម៉ាស៊ីនបោះពុម្ពឡាស៊ែរដែលអាចបោះពុម្ពបានមិនលើសពី ២០ ទំព័រក្នុងមួយនាទី។ រួមគ្នាជាមួយម៉ាស៊ីនបោះពុម្ពទឹកថ្នាំ WorkForce របស់យើង ម៉ាស៊ីនព្រីនម៉ូដែលនេះនឹងជួយ ឲ្យEpsonកាន់តែរឹងមាំនៅក្នុងទីផ្សារនេះ។

ម៉ូឌែល EcoTank ថ្មីទាំងអស់នាំមកនូវបច្ចេកវិទ្យាបោះពុម្ពដោយមិនឲ្យក្តៅម៉ាស៊ីន ដែលជួយសន្សំសំចៃថ្លៃដើមអ្នកប្រើប្រាស់បើប្រៀបធៀប ជាមួយម៉ាស៊ីនបោះពុម្ពឡាស៊ែរ។ ជាងនេះទៅទៀត ម៉ូឌែលទាំងនេះមានមុខងារ Draft Vivid mode ដែលផ្តល់នូវសេចក្តីព្រាងច្បាស់ និងរស់រវើក។ វាអាចព្រីនបានជាមួយក្រដាសផ្សេងៗដែរ។ លើសពីនេះ ម៉ូឌែល EcoTank ទាំងនេះ អាចប្រើបានជាមួយកម្មវិធី Epson Smart Panel application ផងដែរ។ ដូច្នេះ អ្នកប្រើប្រាស់អាចបញ្ជាទិញការងារបោះពុម្ពពីគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃ ឬថេប្លេតរបស់ពួកគេបានយ៉ាងងាយស្រួល។ ជាចុងក្រោយ ម៉ូឌែលទាំងនេះមានផ្ទៃរាបស្មើល្អដូចក្រឡាចត្រង្គសម្រាប់បន្ថែមភាពប្រណិត និងមិនរអិលដែលបង្ហាញពីភាពងាយស្រួលក្នុងពេលដឹកជញ្ជូន។

លោកបន្តទៀតថា ភាពលេចធ្លោរបស់ EcoTank ផ្សារភ្ជាប់នឹង PrecisionCore print head ដែលមានភាពជាក់លាក់ជាមួយបច្ចេកវិទ្យាមិនឲ្យម៉ាស៊ីនក្តៅដែលជួយសម្រួលដល់អតិថិជននូវបន្ទុកចំនួន ៤ ដែលទាក់ទងនឹងម៉ាស៊ីនបោះពុម្ពឡាស៊ែរ។ EcoTank កាត់បន្ថយការប្រើប្រាស់ថាមពល និងត្រូវការពេលវេលាតិចដើម្បីកំដៅម៉ាស៊ីន ។ មានទំហំតូចជាងមុន និងការប្រើប្រាស់សម្ភារៈតិចជាងមុន EcoTank ក៏ងាយស្រួលថែទាំ និងមានហានិភ័យទាបនៃការខូចខាតដែរ។ ល្អជាងនេះទៅទៀត វាមិនប៉ះពាល់ចំពោះបរិស្ថានទាំងនៅការិយាល័យ និងនៅផ្ទះ ព្រោះវាកាត់បន្ថយការបញ្ចេញកាបូន។

ដោយមានសមត្ថភាពគ្រប់គ្រងសម្ភារៈបោះពុម្ពផ្សេងៗ EcoTank មានទំហំតូចតែមានមុខងារច្រើន និងជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក។ ជាមួយនឹងធុងទឹកខ្មៅ និងថាសក្រដាស ដែលមានសមត្ថភាពខ្ពស់ វាជួយកាត់បន្ថយពេលវេលារង់ចាំនៃការបញ្ចូលទឹកថ្នាំ ឬក្រដាសទៀតផង។ សំខាន់ជាងនេះទៅទៀត វាមិនប៉ះពាល់ចំពោះបរិស្ថាន។ ផ្នែកផ្សេងៗរបស់វាត្រូវបានផលិតចេញពីវត្ថុធាតុដើមកែច្នៃឡើងវិញ។

លោកបញ្ជាក់ថា បន្ថែមពីលើការធ្វើបទបង្ហាញពីផលិតផល និងសេវាកម្មដ៏អស្ចារ្យ យើងក៏បានរៀបចំកម្មវិធីទំនួលខុសត្រូវសង្គមដែលផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងនៃបច្ចេកវិទ្យាមិនឲ្យម៉ាស៊ីនក្តៅដោយសង្ឃឹមថានឹងធ្វើឱ្យមានការចាប់អារម្មណ៍ពីសាធារណជនចំពោះនិរន្តរភាពនៃបរិស្ថាន។ ទីស្នាក់ការកណ្តាលក្នុងតំបន់របស់យើង បានបើកយុទ្ធនាការ «បន្ថយកម្តៅ» ដោយសហការជាមួយ National Geographic ដើម្បីដោះស្រាយផលប៉ះពាល់ផ្ទះកញ្ចក់នៅតំបន់ប៉ូលខាងជើងដែលធ្វើឲ្យប៉ះពាល់ដល់អាកាសធាតុពិភពលោក។

អំពីក្រុមហ៊ុន Epson គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេនៅលើពិភពលោក ផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនងមនុស្ស ឧបករណ៍ប្រើប្រាស់ និងព័ត៌មាន តាមរយៈបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងភាពជាក់លាក់។ តាមរយៈខ្សែសង្វាក់ផលិតកម្ម ចាប់ពីម៉ាស៊ីនព្រីន inkjet និងប្រព័ន្ធបោះពុម្ពឌីជីថលទៅជាម៉ាស៊ីនបញ្ចាំង 3LCD វ៉ែនតាឆ្លាតវៃ ប្រព័ន្ធសេនស័រ និងមនុស្សយន្តបម្រើក្នុងវិស័យឧស្សាហកម្ម ក្រុមហ៊ុនបានផ្តោតលើការពន្លឿនការបង្កើតថ្មី និងពង្រឹងការរំពឹងទុករបស់អតិថិជនលើផលិតផល inkjet, visual communications, ឧបករណ៍ wearable និងមនុស្សយន្ត។ ដឹកនាំដោយក្រុមហ៊ុន Seiko Epson Corporation ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន សម្ព័ន្ធក្រុមហ៊ុន Epson Group ក្រុម Epson Group ទូទាំងពិភពលោក បង្កើតការលក់ប្រចាំឆ្នាំជាង ១ ទ្រីលានយ៉េន។

អំពីក្រុមហ៊ុន Epson Singapore ចាប់តាំងពីឆ្នាំ១៩៨២មក។ ក្រុមហ៊ុន Epson បានបង្កើតវត្តមានដ៏រឹងមាំនៅលើទីផ្សារសំខាន់ៗទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ដឹកនាំដោយក្រុមហ៊ុន Epson Singapore នៃទីស្នាក់ការកណ្តាលក្នុងតំបន់ អាជីវកម្មរបស់ក្រុមហ៊ុន Epson ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានពង្រីកបណ្តាញយ៉ាងទូលំទូលាយក្នុងប្រទេសទាំង១១ ដោយទទួលខុសត្រូវលើការផ្គត់ផ្គង់ផលិតផលឌីជីថលទំនើបៗដល់អតិថិជននៅក្នុងទីផ្សារទាំងនេះ តាម រយៈហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយរបស់ខ្លួន រួមមានហាងបម្រើសេវាកម្មជាង ៥០០ ហាង មជ្ឈមណ្ឌលផ្តល់ដំណោះស្រាយ ចំនួន ៧ និងរោងចក្រផលិតកម្មចំនួន ៧ ។

អំពីក្រុមហ៊ុន Epson Thailand ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងខែតុលា ឆ្នាំ១៩៩០ ក្នុងគោលបំណងលើកកម្ពស់ការលក់ និងទីផ្សារនៃផលិតផល Epson នៅប្រទេសថៃ និង អនុតំបន់ឥណ្ឌូចិន។ ក្រុមហ៊ុន Epson ថៃគឺជាមជ្ឈមណ្ឌលប្រចាំអនុតំបន់សម្រាប់ប្រតិបត្តិការរបស់ Epson នៅប្រទេសវៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន Epson ថៃមានបុគ្គលិកចំនួន ១២៣ នាក់ និងបណ្តាញចែកចាយចំនួន ១៦៦ នៅទូទាំងប្រទេស។

ផលិតផលទាំងអស់ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជា «ផលិតផលព័ត៌មានវិទ្យាដ៏ឈានមុខគេ» តាមរយៈការប្រើប្រាស់បានយូរ និងមានមុខងារល្អបំផុត។ ម៉ាស៊ីនបញ្ចាំងម៉ាក Epson ផលិតដោយបច្ចេកវិទ្យា 3LCD & E-TORL ដែលទទួលបានអាជ្ញាប័ណ្ណពី Epson បានវាយលុកចូលទីផ្សារថៃ និងពង្រីកចំណែកទីផ្សាររបស់ខ្លួនយ៉ាងឆាប់រហ័ស។ ដូចគ្នានេះដែរ ម៉ាស៊ីនព្រីន Epson ត្រូវបានគេចាត់ទុកជាម៉ាកយីហោដែលនាំមុខគេលើគ្រប់តម្រូវការទីផ្សារទាំងអស់ មិនថាអ្នកជំនាញវិជ្ជាជីវៈ សហគ្រាសធុនតូច និងមធ្យម ឬក៏អតិថិជនទូទៅនោះទេ។ ទន្ទឹមនឹងការរក្សាឧត្តមភាពរបស់ខ្លួននៅក្នុងផលិតផល និង សេវាកម្ម ក្រុមហ៊ុន Epson ក៏ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតផលិតផលថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន៕