(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន នៅទូទាំងប្រទេស​ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២២។

ក្នុងឱកាសដ៏ឧត្ដុងឧត្ដមនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់ សូម​ព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត បួងសួងដល់បារមី ព្រះមហាស្វេតច្ឆ​ត្រ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រះវិញ្ញាណក្ខន្ធអតីត​ព្រះមហាក្ស​ត្រ ព្រះមហាក្ស​ត្រិយានី​ខ្មែរគ្រប់​ព្រះអង្គ ជាពិ​សេស​ព្រះបារមី​​ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតន​កោដ្ឋ សូម​អភិបាល​ប្រោះព្រំគ្រងរក្សា ព្រះអង្គទាំងទ្វេ មាន​ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់​ប្រថាប់ជាម្លប់ដ៏​ត្រជាក់​ត្រជំដល់ប្រជានុរាស្ត្រជាកូន​ចៅ រស់​នៅក្នុង​សេចក្ដីសុខ​ក្សេមក្សាន្ត ឆ្ពោះទៅកាន់វឌ្ឍនភាពជានិច្ចនិរន្តរ៍ និងច​ម្រុងច​ម្រើនថ្កុំថ្កើនទូទាំង​ព្រះនគរ ៕