(ប៉ារីស, បារាំង)៖ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈយោគយល់ចំនួន៦ រវាងក្រុមហ៊ុននៅកម្ពុជា និងបារាំង។

អនុស្សារណៈយោគយល់ទាំង៦នោះ រួមមាន៖
១៖ អនុស្សារណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)
២៖ អនុស្សារណៈយោគយល់រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle
៣៖ អនុស្សារណៈយោគយល់រវាងអាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail
៤៖ អនុស្សារណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions
៥៖ អនុស្សារណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42)
៦៖ អនុស្សារណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS

តាមរយៈការចុះអនុស្សរណៈយោគយល់នេះ នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងប្រទេស​និយាយ​ភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជំនួប​ពាណិជ្ជ​​កម្មសន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។

ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចក្រុមហ៊ុនបារាំង និងជួបប្រជុំ​ជាមួយ​ភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពី៕