(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នលើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១១៦-១១៧ ដោយសភាពការណ៍អាកាសធាតុមានការប្រែប្រួលធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ សូមប្រជាពលរដ្ឋ និងសាធារណៈជនដែលជាម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្តដឹកអ្នកដំណើរដែលធ្វើចរាចរណ៍ចេញ-ចូល ឆ្លងកាត់ត្រង់ចំណុចខាងលើ សូមបញ្ចៀសចរាចរណ៍តាមផ្លូវជាតិលេខ៣ វិញ៕